GuidePedia

0
ភ្នំពេញៈ តាមរបាយការណ៏ ពីនាយកដ្ឋាន សណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤នេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ចំនួន០៨លើក យប់៤លើក បណ្តាលឲ្យមនុស្ស ស្លាប់ចំនួន ០៣នាក់ (ស្រី២នាក់) របួសធ្ងន់ ០៩នាក់(ស្រី៣នាក់) និងរបួសស្រាល ០២នាក់(ប្រុស)។
យោងតាមគេហទំព័ររបស់គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៨លើកនេះ បានបង្កឲ្យខូចខាត យានយន្តសរុប ១១គ្រឿង ក្នុងនោះមានម៉ូតូចំនួន០៧គ្រឿង រថយន្តធុនតូចចំនួន ០៣គ្រឿង យានកែច្នៃ ១គ្រឿង ថ្មើរជើង ១នាក់។
មូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់គឺ ល្មើសល្បឿន០៣លើក ប្រជែងគ្រោះថ្នាក់១លើក មិនគោរពសិទ្ធ១លើក បត់គ្រោះថ្នាក់២លើក កត្តាយានយន្ត១លើក។ ក្នុងនោះអ្នកជិះម៉ូតូ គ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាព ចំនួន០៩នាក់(យប់០២នាក់)។
រថយន្តដែលត្រូវផាកពិន័យ នៅអង្គភាពប្រចាំថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤នេះ សរុបចំនួន៨២៦គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រូសារ ១០៣គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច ៣២២គ្រឿង រថយន្តដឹកអ្នកដំណើរ ធុនធំ១៣គ្រឿង រថយន្តដឹកទំនិញ ធុនតូចចំនួន ១០២គ្រឿង រថយន្តដឹកទំនិញ ធុនធំចំនួន ២៨៦គ្រឿង។ រថយន្តទាំងអស់ ត្រូវបានបង់ប្រាក់ពិន័យរួចនៅ អធិការដ្ឋាននគរបាលស្រុក ចំនួន ២៥១គ្រឿង នៅស្នងការដ្ឋាននគរបាលខេត្ត ៥៧៥គ្រឿង៕

Post a Comment

 
Top