GuidePedia

0
រឿង​ ​”ហនុមាន​”​ បាន​​ចេញTrailer​ ជា​ផ្លូវ​ការ​ហើយ ដោយ​នៅ​ក្នុង​សាច់​រឿង​មាន​ឈុត​ឆាក់​វាយប្រហារ គំនុំ​សង​សឹង មិន​ចាញ់​ខ្សែភាពយន្ត​​ចិន​ហុង​កុង​ឡើយ។

2
“ហនុមាន” ជា​ខ្សែភាពយន្ត​ខ្មែរ ប៉ុន្តែ​ថត​ដោយ​ក្រុមហ៊ុន​បរទេស​មាន​ឈ្មោះ​ថា Westec Media Ltd ដែល​មាន​​លោក Jimmy Henderson ជន​ជាតិ​អ៊ីតាលី ​​ជា​អ្នក​ចាត់​ការ​ទូទៅ។ សាច់​រឿង​ទាំង​មូល​និយាយ​ពី​ការ​សង​សឹក បាញ់​បោះ ក្នុង​នោះ​ក៏​មាន​បញ្ចូល​ក្បាច់​គុន​ល្បុកក្តតោ​ផង​ដែរ។

រឿង​ ​”ហនុមាន​”​ បាន​ថត​បញ្ចប់​ជាង​មួយ​ឆ្នាំ​ហើយ ដោយ​​តារា​សម្ដែង​សំខាន់ៗ​មាន​​ដូច​​ជា​លោក អួ តារា, កញ្ញា ម៉ារី ណែត, លោក សាវីន ហ្វីលីប, កញ្ញា សេង សូណា, លោក អេ ភូថង ជា​ដើម។

ខ្សែភាពយន្ត​ដែល​​​​​អ្នក​ដឹក​នាំ​ក៏​ដូច​ជា តារា​សម្ដែង​រំពឹង​ថា នឹង​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ២០១៥​នេះ គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី១៣ ខែ កុម្ភៈ ឆ្នាំ ២០១៥ ខាង​មុខ​នេះ នៅ​តាម​រោង​ភាពយន្ត​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជា​មួយ​គ្នា​​នោះ​ផង​ដែរ រឿង​ ​”ហនុមាន​”​ ក៏​គ្រោង​យក​ទៅ​ចាក់​បញ្ចាំង​នៅ ទី​ក្រុង​ហុងកុង និង ប្រទេស ឥណ្ឌា ផង​ដែរ៕

157

Post a Comment

 
Top