GuidePedia

0
​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​នៅ​កម្ពុជា​ បាន​ Post​ នូវ​រូបភាព​ស្ពាន​ដ៏​សែន​ទ្រុឌទ្រោម​មួយ​កន្លែង​ ខណៈ​មាន​រថយន្តឈ្នួល​ផ្ទុក​មនុស្ស​អ្នកដំណើរ​ដល់​លើដំបូល​រថយន្ត​មួយ​គ្រឿង​កំពុង​ឆ្លងកាត់​ ដែល​មើលទៅ​គួរ​ឲ្យ​ញាក់សាច់​ និង​ព្រឺព្រួច​មែនទែន​ ហើយ​ក៏​ត្រូវ​បាន​អ្នកលេង​ Facebook​ ជាច្រើនដាក់​រហស្សនាម​ឲ្យ​ស្ពាន​ដ៏​សែន​ទ្រុឌទ្រោម​នេះ​ថា​ជា​ "​ស្ពាន​ផ្តាច់​ព្រលឹង​"​ ។​





​អ្នកលេង​ Facebook​ ម្នាក់​ ដែល​ប្រើប្រាស់​ Account​ ឈ្មោះ​ Dolla​ Chheng(​ឆេ​ង​ ដុល្លា​)​ បាន​អះអាង​បញ្ជាក់​នៅ​ក្នុង​ Timeline​ របស់​លោក​ ទាក់ទង​នឹង​ស្ពាន​ដ៏​សែន​ទ្រុឌទ្រោម​នោះ​ថា​ ជា​ស្ពាន​ កុក​សួ​ស​ ឋិត​ក្នុងភូមិ​ប្រាំ​យ៉ា​ម​ ឃុំ​ប្រាំ​យ៉ា​ម​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ ។​ ស្ពាន​នេះ​មិនមែន​ជា​ស្ពាន​សេសសល់​ពី​សង្គមចាស់​អ្វី​នោះ​ទេ​ គឺជា​ស្ពាន​ដែល​ទើបនឹង​សាងសង់​ដែរ​ តែ​ធ្វើ​មិន​បាន​ជាប់​យូរ​ ត្រឹម​២​ឆ្នាំទៅ​៣​ឆ្នាំ​ក៏​ខូចខាត​ទៅ​វិញ​ ។​



​ដើម្បី​ផ្តល់​នូវ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជារាស្ត្រ​នៅ​តំបន់​នោះ​ជា​ពិសេស​ គប្បី​អាជ្ញាធរ​ធ្វើការ​ជួសជុល​ ឬ​សាងសង់​ស្ពាន​ផ្តាច់​ព្រលឹង​នោះ​ឡើង​វិញ​ផង​ កុំ​ឲ្យ​ប្រិ​យ​មិត្ត​អ្នក​មើលឃើញ​ស្ថានភាព​ និងអ្នកធ្វើដំណើរឆ្លងកាត់ស្ពាន​បែប​នេះ​ញាក់សាច់​ ព្រឺព្រួច​ និង​លស់​ព្រលឹង​តទៅ​ទៀត ​៕​



____________________

ប្រភពមកពីៈ ដើមត្នោត

Post a Comment

 
Top