GuidePedia

0
អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានបញ្ចេញតួលេខរបស់ខ្លួនប្រចាំឆ្នាំ២០១៤ នូវអ្វីដែលគេហៅថា សន្ទស្សន៍នៃការយល់ដឹងស្ដីពីអំពើពុករលួយ (Corruption Perception Index 2014) ដោយឱ្យពិន្ទុវាយតម្លៃលើកម្រិតតម្លាភាព របស់រដ្ឋាភិបាល វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល នៅ១៧៥ប្រទេសទូទាំងពិភពលោក។
ក្នុងការវាយតម្លៃ អង្គការតម្លាភាពអន្តរជាតិបានធ្វើការឱ្យពិន្ទុពី ០ដល់១០០ ដល់ប្រទេសទាំង១៧៥ និងបានរកឃើញថា មានប្រទេសចំនួន១០ទទួលពិន្ទុតិចជាងគេ និងដែលពុករលួយខ្លាំងជាងគេ៖
6883422-corruption-in-the-government-in-a-corrupt-system
លេខ១ (ស្ទួន) . ប្រទេស សូម៉ាលី (Somalia) ទទួលបាន ៨ពិន្ទុ
លេខ១ (ស្ទួន) . ប្រទេស កូរ៉េខាងជើង (North Korea) ទទួលបាន ៨ពិន្ទុ
លេខ ៣ . ប្រទេស ស៊ូដង់ (Sudan) ទទួលបាន ១១ ពិន្ទុ
លេខ ៤ . ប្រទេសអាហ្វហ្កានីស្ថាន (Afghanistan) ទទួលបាន ១២ ពិន្ទុ
លេខ ៥ . ប្រទេស ស៊ូដង់ខាងត្បូង (South Sudan) ទទួលបាន ១៥ ពិន្ទុ
លេខ ៦ . ប្រទេស អ៊ីរ៉ាក់ (Iraq)  ទទួលបាន ១៦ ពិន្ទុ
លេខ ៧ . ប្រទេស តួកមេនីស្ថាន (Turkmenistan) ទទួលបាន ១៧ ពិន្ទុ
លេខ ៨ (ស្ទួន) . ប្រទេស អ៊ូបេគីស្ថាន (Uzbekistan) ទទួលបាន ១៨ ពិន្ទុ
លេខ ៨ (ស្ទួន) . ប្រទេស លីប៊ី (Libya) ទទួលបាន ១៨ ពិន្ទុ
លេខ ៨ (ស្ទួន) . ប្រទេស អេរីត្រេ (Eritrea) ទទួលបាន ១៨ ពិន្ទុ
ដោយឡែកព្រះរាជាណាចក្រកម្ពុជាយើងវិញឈរនៅលេខ ១៩ ស្ទួន ជាមួយប្រទេសមីយ៉ាន់ម៉ា ខាងថាពុករលួយបំផុត នៅលើពិភពលោក ដោយទទួលបានពិន្ទុរាប់ ២១ លើ១០០ពិន្ទុ៕
ប្រភព៖ សម្លេងសារព័ត៌មានសេវី

Post a Comment

 
Top