GuidePedia

0
យុវវ័យជាវ័យមួយ ដែលជាញឹកញាប់ តែងជួបប្រទះនូវរឿងរ៉ាវនៃសេចក្ដីសេ្មហា និងការរួមភេទ។ សម្រាប់វ័យនេះការរួមភេទ គឺជាគ្រោះថ្នាក់ បើសិនជាពួកគេ មិនបានស្វែងយល់ ឬការពារឱ្យបានត្រឹមត្រូវនោះទេ។
តាមការសិក្សាគេឃើញថា ក្នុងវ័យនេះយុវវ័យតែងតែនឹងបពោ្ចញអារម្មណ៍ មានសេចក្ដីត្រូវការផ្លូវភេទច្រើន ដែលជាហេតុជំរុឱ្យការរួមភេទ របស់ពួកគេមានការកើតឡើងខ្ពស់។
ក្រៅពីនេះគឺពួកគេស្ថិតនៅក្នុងវ័យចង់ដឹងចង់ឃើញ និងមានចម្ងល់ខ្លាំងក្លាណាស់។ប្រភពពីកំណើតថ្មី

នៅក្នុងវ័យនេះ គឺពួកគេមានគ្រោះថ្នាក់បំផុតក្នុងការរួមភេទជាមួយដៃគូ ដោយសារពួកគេមិនបានប្រើស្រោមអនាម័យត្រឹមត្រូវដែលងាយចម្លងមេរោគ ជាពិសេសមេរោគអេដស៍ ដែលជារោគកាចសាហាវបំផុតដែលបានសម្លាប់មនុស្សរាប់មុឺននាក់ក្នុងមួយឆ្នាំៗ។ សម្រាប់យុវវ័យបើចង់បំបាត់នូវរាល់អារម្មណ៍ដែលងប់ងុលមួយនេះ យើងគួរគប្បីរកពេលបំពេញការងារឱ្យបានច្រើន ឬរកពេលលេងកីឡា នោះទើបអាចចៀសផុតពីអារម្មណ៍មួយនេះបាន។ ត្រូវចងចាំថា យុវវ័យទាំងអស់ត្រូវរកពេលរៀនសូត្រ ដែលជាបពា្ហាចាំបាច់បំផុតទើបអនាគតរបស់យើងវាភ្លឺស្វាង។ដកស្រង់ពី(កំណើតថ្មី)

ស្ថិតក្នុងវ័យ២០ឆ្នាំ វីរៈ រស់នៅក្នុងសង្គមគ្រួសារមួយមានកម្រិតជីវភាពមធ្យម ហើយបច្ចុប្បន្នជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។ ដោយគ្មានការលាក់លៀម យុវជននោះបាននិយាយរៀបរាប់ថា ធ្លាប់បានរួមភេទដែរ ហើយការរួមភេទនោះគឺធ្វើឡើងជាមួយសង្សារផង និងជាមួយស្ដ្រីធ្វើការនៅកន្លែងកម្សាន្ដផង។ យុវជនក្លាហានបានបពា្ជាក់ថា ឪខ្ញុំរួមភេទបានប្រហែលជាង២ ដងដែរ គឺរួមភេទជាមួយសង្សារផង និងជាមួយនារីខារ៉ាអូខេ និងនារីអូតេស្ដនៅហាងបៀរហ្គាឌិនផង ហើយពេលខ្លះមិនបានពាក់ស្រោមទេ ព្រោះស្រវឹងហើយនារីដែលខ្ញុំដេកជាមួយក៏នៅកេ្មងដែរ ទំនងជាមិនកើតអេដស៍ទេ ហើយពួកគេក៏យល់ព្រមមិនពាក់ស្រោមជាមួយខ្ញុំដែរឱ។

នៅពេលដែលសួរដល់ចំណុចនេះថា តើរូបគេមានដែលទៅពិនិត្យឈាមរកមេរោគអេដស៍ដែរឬទេ? យុវជននោះបានឆ្លើយដោយប្រែទឹកមុខបន្ដិច ហើយគ្រវីក្បាលយ៉ាងញាប់ថា ឪមិនហ៊ានទៅទេ បើជួសឈាមទៅហើយដឹងថា ផ្ទុកមេរោគអេដស៍នោះ ខ្ញុំមិនដឹងទៅជាយ៉ាងណាទេ? ហើយប៉ាម៉ាក់ និងបងប្អូនខ្ញុំពិតជាបន្ទោស ជាពិសេសអ្នកជិតខាងមិនដឹងជាសើចចំអកឱ្យខ្ញុំយ៉ាងម៉េចទេឱ។ ខ្ញុំធ្លាប់បានឃើញ និងបានឮការផ្សាយពីការឆ្លងមេរោគអេដស៍នៅតាមទូរទស្សន៍ និងតាមទស្សនាវដ្ដីដែរ តែពេលស្រវឹង និងពេលរួមភេទម្ដងៗ ខ្ញុំមិនចង់ពាក់ស្រោមសោះ ព្រោះមានអារម្មណ៍មិនសូវស្និទ ប៉ុន្ដែប៉ុន្មានខែចុងក្រោយនេះ ខ្ញុំបានប្រើស្រោមជាប់លាប់ដែរឱ។ប្រភពពីកំណើតថ្មី

 ឥរិយាបទរួមភេទនេះ ជាឥរិយាបថមួយប្រកបដោយគ្រោះថ្នាក់ ដែលអាចធ្វើឱ្យរូបគេឆ្លងមេរោគអេដស៍ ឆ្លងកាមរោគ និងឆ្លងមេរោគថ្លើម បានដោយងាយហើយបើខ្លួនគេមានមេរោគទាំងនេះ នោះខ្លួនគេក៏អាចចម្លងទៅអ្នកដៃគូរួមភេទផេ្សងទៀតបានដែរក្នុង ករណីរួមភេទដោយមិនប្រើស្រោមអនាម័យនោះ។ អ្នកបំពេញការងារផ្នែកសុខភាពបន្ដពូជ សុខភាពផ្លូវភេទ មេរោគអេដស៍ និងកាមរោគបាននិយាយថា ឥរិយាបថនៃការរួមភេទប្រកបដោយគ្រោះថ្នាក់ គឺមានច្រើននាក់នៅក្នុងចំណោមយុវវ័យកម្ពុជានាពេលបច្ចុប្បន្ន។

គណៈកម្មាធិការអន្ដរនាយកដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន នៃក្រសួងអប់រំ យុវជន និងកីឡា បានចេញផ្សាយសេចក្ដីប្រកាសព័ត៌មានមួយ ដោយលើកឡើងថា រាជរដ្ឋាភិបាលកំពុងតែមានការព្រួយបារម្មណ៍ពីការរាតត្បាតមេរោគអេដស៍ ក្នុងចំណោមយុវវ័យ ដោយសារថា ការប្រព្រឹត្ដដែលគ្មានសុវត្ថិភាពពាក់ព័ន្ធនឹងការប្រើប្រាស់ គ្រឿងញៀន ការសេពគ្រឿងស្រវឹង និងការរួមភេទគ្មានសុវត្ថិភាព។

សេចក្ដីប្រកាសព័ត៌មានបានបពា្ជាក់ទៀតថា យុវវ័យកម្ពុជាដែលមានអាយុពី១០ឆ្នាំ ទៅ២៤ឆ្នាំគឺជាក្រុមប្រឈមមុខខ្ពស់នៃការឆ្លងមេរោគអេដស៍ ហើយការប្រឈមនឹងគ្រោះថ្នាក់នេះនឹងកើនឡើងកាន់តែខ្លាំង ដោយសារតែលទ្ធភាពក្នុងការទទួលសេវាសុខភាពផ្លូវភេទ និងសេវាសុខភាពបន្ដពូជពុំមាន ឬមានតិចតួច និងដោយសារគ្មានកិច្ចការពារអំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ពា្ច។

កាលពីពេលថ្មីៗនេះអង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ ហៅកាត់ថា ខាណា ដោយសហការជាមួយអង្គការជាតិ និងអន្ដរជាតិមួយចំនួនទៀតបានធ្វើការអងេ្កតមួយលើឥរិយាបថរបស់យុវវ័យក្នុងការរួមភេទ។ ការអងេ្កតនោះបានធ្វើឡើងក្នុងចំណោមយុវវ័យចំនួនជាង២៤០០នាក់ ដែលមានអាយុពី ១០ឆ្នាំ ទៅ២៤ឆ្នាំ នៅក្នុងខេត្ដចំនួន៨ជាតំបន់ចំណុចក្ដៅ ដែលគេគិតថា អត្រាឆ្លងមេរោគអេដស៍មានកម្រិតខ្ពស់។ លទ្ធផលបានបង្ហាញពីទំនាក់ទំនងដ៏ខ្លាំងរវាងគ្រប់ការប្រព្រឹត្ដដែលប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ក្នុងចំណោមយុវវ័យ ដែលទាមទារឱ្យមានកិច្ចសហការជាពហុវិស័យ និងមានការសម្របសម្រួលឱ្យបានខ្លាំងក្លាជាងមុនរវាងសង្គមស៊ីវិល និងស្ថាប័នរាជរដ្ឋាភិបាល។

Post a Comment

 
Top