GuidePedia

0
​រាជធានី​ភ្នំពេញ : មាន​ស្ត្រី និង​នារី​វ័យក្មេង​ជាច្រើន នៅក្នុង​សង្គម​ខ្មែរ​ដែល​ទទួលរង​គ្រោះ​ដោយសារ​ការចាប់រំលោភ​សេពសន្ថវៈ​ហើយ​ពេលនេះ​ប្អូនស្រី​ម្នាក់​បាន​រៀបរាប់​ពី​ជីវិត​ពិត​ខ្លះៗ ដែល​នាង​ទទួលបាន​ក្រោយពេល​ជន​ល្មោភកាម​ពីរ​នាក់​បាន​ចាប់រំលោភ​បូក​មកលើ​រូបនាង​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ប្អូនស្រី​រងគ្រោះ​ដែល​ត្រូវ​ជន​ឆ្លៀតឱកាស​ចាប់រំលោភ​បាន​រៀប​រាប់ទាំង​អួលអាក់ រួមជាមួយ​នឹង​ទឹកភ្នែក​រលីងរលោង​ថា ប្រហែលជា​កាលពី​ចុងឆ្នាំ​២០១៣ នាង​ត្រូវបាន​ជន​មិន​ស្គាល់មុខ​មាន​គ្នា​២​នាក់ រំលោភ​បូក​លើ​រូបនាង តែ​ដោយ​ខ្លាច​ខ្មាស​គេ និង​ខ្លាច​សង្សារ​ដឹង​នាង​មិនបាន​យក​រឿងនេះ​ទៅប្រាប់​អ្នកណា​ទេ លុះ​ក្រោយមក​មិនយូរប៉ុន្មាន នាង​បាន​ទៅ​ជួស​ឈាម​បញ្ជាក់​រក​មេរោគ​អេដស៍​ជាមួយ​គូសង្សារ ព្រោះ​បំណង​ចង់​រៀបការ​ជាមួយគ្នា​តែ​ជា​អកុសល​លទ្ធផល​ចេញមក គឺ​នាង​ផ្ទុក​ជំងឺ​សង្គម (HIV) ដំណឹង​អាក្រក់​នេះ​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​ជាច្រើន​ឆ្នាំ​រវាង​អ្នក​ទាំងពីរ​ត្រូវបាន​កាត់ផ្ដាច់​។ និយាយ​មកដល់​ត្រង់ចំណុច​នេះ​ប្អូនស្រី​ផ្តើម​បង្ហូរទឹកភ្នែក​ស្រក់​កាត់​ផែនថ្ពាល់​។​
​ដោយឡែក​នៅក្នុង​រង្វង់​គ្រួសារ ប្អូនស្រី​មិនបាន​ប្រាប់​ពី​រឿងហេតុ​នៃ​ការចាប់រំលោភ​នេះ​ឲ្យ​នរណាម្នាក់​ដឹង​នោះឡើយ សូម្បីតែ​ឪពុកម្ដាយ ដោយសារតែ​ខ្លាច​ខូច​កិត្តិយស​គ្រួសារ លុះ​ក្រោយមក​ដោយ​មិនអាច​ប្រឈម​តទៅទៀត នៅពេលដែល​គ្រួសារ​ចេះតែ​សួរ​ជជីក​ដេញដោល ប្អូនស្រី​បានសម្រេច​ចិត្ត​ចាក​ចេញពី​ខេត្ត​ដែល​ជាទី​កំណើត​មក​រស់នៅក្នុង​ក្រុងភ្នំពេញ​ធ្វើការ​ជានា​រី​លក់​ភេ​ស្ជៈ ក្នុង​ក្លឹប​កម្សាន្ត​មួយ​ដែល​ខ្លួន​នាង​មិន​នឹង​ស្មាន​ដល់​សោះ​ពី​ជីវិត​ស្រស់បំព្រង ត្រូវ​ធ្លាក់ខ្លួន​ក្លាយជា​នារី​លក់​ភេសជ្ជៈ ក្នុង​មួយ​ពព្រិច​ភ្នែក ក្រោយ​ទទួលរង​ការចាប់រំលោភ​ពី​ជន​អគតិ​ទាំងនោះ​។​
​ប្អូនស្រី​បាន​បន្ត​ទឹកភ្នែក​ទៀតថា រហូតមកដល់​ឆ្នាំ​២០១៤​នេះ​នាង​មិនដែល​ទៅផ្ទះ​នៅឯ​ស្រុកកំណើត​ទេ ព្រោះ​ខ្លា​ចនាំ​ភាព​អាប់ឱន​ដល់​គ្រួសារ ហើយ​បន្ទាប់ពី​បុណ្យអុំទូក​ត្រូវបាន​ប្រារព្ធ​ចប់​ប្អូនស្រី និង​ទៅធ្វើ​ការ​នៅ​ប្រទេសជិតខាង​វិញ​៕
10373675_249758501887146_6999102015577412447_n
ប្រភព៖ កំណើតថ្មី

Post a Comment

 
Top