រាជធានីភ្នំពេញ ៖ និស្សិតឆ្នាំទី៣ម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ក្បែរវិហារក្នុងវត្តមហាមន្ត្រី បង្កឱ្យភ្ញាក់ផ្អើលកាលពីម៉ោង០៧ព្រឹកថ្ងៃទី២៣ ធ្នូ ២០១៤ នេះ ស្ថិតនៅក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសាន រស្មី ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតនៅសាលាតិចណូឆ្នាំទី៣ មានទីលំនៅផ្ទះជួលក្នុងសង្កាត់ជ្រោយចង្វា និងមានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ ។
ប្រភពបន្តថា មុនពេលកើតហេតុកាលពីវេលាយប់ថ្ងៃទី២២ ធ្នូ ២០១៤ នោះ ជនរងគ្រោះបានមកលេងមិត្តភក្តិមកពីស្រុកដែលស្នាក់នៅកុដិលេខ៤ ក្នុងវត្តមហាមន្ត្រី លុះវេលាព្រឹកក៏ស្រាប់តែប្រទះឃើញស្លាប់ក្បែរវិហារទៅវិញ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ ដោយមិនទាន់ដឹងថា អាចជាករណីឃាតកម្ម ឬយ៉ាងណានោះទេ ។




ប្រភព៖ កោះសន្តិភាព
Post a Comment