GuidePedia

0
ជាទូទៅគូសេ្នហ៍តែងតែ បម្រុងរសនិយមផ្លូវភេទឱ្យចុះសម្រុង នឹងគ្នាតាមធម្មជាតិ ទាំងខាងផ្លូវអារម្មណ៍ និងខាងផ្នែករាងរាយ។
ប៉ុន្ដែទោះបីជាយ៉ាងណា ក៏គូសេ្នហ៍ខ្លះមានអារម្មណ៍មិនសប្បាយ ប៉ុន្មានទេ ព្រោះមានអារម្មណ៍មិនសមតាម បំណងក្នុងរឿងសិច រហូតត្រូវទៅទទួលការបំបាត់ខាងផ្លូវភេទនោះបែបម៉ាស្ទើរ និងចនសាន់ ឬអ្នកជំនាញខាងផ្លូវភេទទៀតផង។ ភាពចុះខ្សោយខាងផ្លូវភេទ មានច្រើនយ៉ាងដែលអាចមកពី មនុស្សខ្លះគ្មានសេចក្ដីសុខ ព្រោះមានអារម្មណ៍ថា រឿងភេទជារឿងត្រូវហាម ដូចជាខុសនឹងផ្លូវសង្គម ឬសាសនា។

ការបំបាត់លក្ខណៈនេះគឺផ្ដោតទៅលើ ឪចំណុចសម្រើបឱ ក្នុងការួមភេទដែល ម៉ាស្ទើរ និង ចនសាន់ ហៅថា សេនសេតហ្វូកាស់ គឺអ្នកជួបបពា្ហាត្រូវស្គាល់ថា ចំណុចណារបស់គូសេ្នហ៍ដែលជាចំណុចសម្រើប ដោយសាកល្បងរាវរកចំណុចទាំងនោះដោយការឱបរឹត ស្ទាបអង្អែល និងដោះខោអាវឱ្យគ្នា និងម៉ាស្សាឱ្យគ្នាជាដើម។

មនុស្សយើងមានគុណតម្លៃខាងផ្លូវភេទមិនដូចគ្នាទេ អ្នកខ្លះប្រាប់ថាបែបនេះល្អ តែអ្នកខ្លះបែរជាថា បែបនោះទើបល្អទៅវិញ។ សម្រាប់រឿងបពា្ហាសិចមិនសមតាមបំណងរបស់បុរសៗ មានច្រើនប្រភេទ តែបពា្ហាមូលដ្ឋានដែលសំខាន់ពិតៗនោះ មាន៥ចំណុចដែលយើងនឹងលើកយកមកជម្រាបជូនប្រិយមិត្ដអ្នកអានបានជ្រាប ដូចខាងក្រោម ៈ

១-អាការៈឆាប់បាញ់ទឹកកាម

អាការៈឆាប់បាញ់ទឹកកាម ឬហៅតាមភាសាអ្នកស្រុកថា ឪដួលមាត់ច្រកឱ ជាអាការៈនៃការរួមរ័កដែលប្រើពេលយ៉ាងឆាប់បំផុត ឬអ្នកខ្លះរហូតដល់ថ្នាក់មិនទាន់ទាំងស៊កបពា្ចូលលិង្គទៅក្នុងយោនីរបស់ស្ដ្រីផង ក៏បាញ់ចេញទឹកកាមចេញមកប្រាវទៅហើយ។ អាការៈកាំភ្លើងឆាប់រាលកៃបែបនេះលោក ម៉ាស្ទើរ និង សនសាន់ ហៅថា ស្ដុបវ៉ចឆ៍ ឬនាឡិកាចាប់ពេលនោះឯង។

ប្រសិនបើស្ដ្រីមានបទពិសោធន៍អាចជួយបុរសប្រភេទនេះបាន (នាងនឹងថា គេឆាប់បាញ់ទឹកកាម ព្រោះទន់ខ្សោយ និងផុយស្រួយពេក) ដោយបុរសពេលដែលគេស៊កអវយវៈភេទចូលទៅដល់ចំណុចស្រណុកសុខស្រួលកំពូល ហើយដែលសំខាន់ នោះគឺនាងត្រូវយល់ និងទទួលយកបាន និងជួយបន្ថយភាពរំភើបគ្រប់យ៉ាងរបស់គេ។បុរសប្រភេទនេះ ច្រើនជាបុរសនៅកម្លោះជាគ្រាដំបូងរបស់គេដែលរមែងស្ថិតក្នុងស្ថានការណ៍ប្រញាប់ប្រញាល់ និងមិនខ្វល់ចំពោះដៃគូប៉ុន្មានទេ ដូចជាការរួមរ័កជាមួយស្រីពេស្យា ឬរួមរ័កក្នុងរថយន្ដ ឬអូតែលជាដើម។

ម៉ាស្ទើរ និងចនសាន់ បានរកឃើញតិចនិច២យ៉ាង ដើម្បីកែស្ថានការណ៍បែបនេះគឺ បុរសត្រូវហ្វឹកហាត់ទប់សង្កត់អារម្មណ៍មិនទោរទន់តាមវត្ថុដុតរោលអារម្មណ៍ និងត្រូវប្រើតិចនិចច្របាច់រឹត ពោលគឺនៅពេលបុរសមានអារម្មណ៍ថា ចង់បាញ់ចេញទឹកកាមហើយភាគីស្ដ្រីត្រូវប្រើម្រាមដៃសង្កត់ត្រង់គន្លាក់លិង្គផ្នែកខាងក្រោម និងម្រាមដៃ២ទៀតសង្កត់ត្រង់ផ្នែកខាងៗ របស់គន្លាក់លិង្គផ្នែកខាងលើបំផុត និងច្របាច់ថ្នមៗ និងខ្លាំងៗក្នុង៣-៥នាទី។ ការធ្វើបែបនេះនឹងមិនធ្វើឱ្យឆាប់បាញ់ចេញទឹកកាមរហ័សពេកទេ។ សម្រាប់វិធីទី២ឱ្យភាគីស្ដ្រីស្ថិតក្នុងឥរិយាបទនៅខ្ពស់ជាង រឺនៅពីខាងលើ លុតជង្គង់ចាប់លិង្គស៊កបពា្ចូលក្នុងរន្ធយោនីបន្ទាប់មកទើបរកតំណែងរួមរ័កតាមការពេញចិត្ដ។

សៀវភៅ {Tao of Sex} របស់ដានៀលរីត បាននិយាយដល់រឿងនេះដូចគ្នាដែរថា ត្រូវអាស្រ័យដោយការហ្វឹកហាត់ប្រឹង និងបន្ធូរសាច់ដុំផ្នែកគូទឱ្យបានរឹងប៉ឹងជានិច្ច  ជាមួយការហ្វឹកហាត់បន្ធូរខ្យល់ដកដង្ហើមធ្វើឱ្យអាចចាក់សោបំពង់ ទឹកអសុចិបាន ដែលអាចធ្វើឱ្យគ្រប់គ្រងការបាញ់ទឹកកាមបាន។
២-អាការៈបាញ់ទឹកកាមមិនបាន
នេះជាអាការៈដែលផ្ទុយនឹងការអាការៈទី១ខាងលើ ដែលសំដៅដល់ការអាការៈដែលមិនអាចបាញ់ទឹកកាមចេញមកបាន ដែលរមែងកើតមកពីអារម្មណ៍ភ័យខ្លាចក្នុងរឿងភេទខ្លាំងក្លា ដូចជារឿងកខ្វក់ រឺជាការខូចកិត្ដិយស មិនគួរធ្វើ ឬកើតពីការភ័យខ្លាចផេ្សងៗដូចជាខ្លាចមានកូនជាដើម។

៣-ស្លាប់អារម្មណ៍ភេទដំណាក់កាលដំបូង

អាការៈនេះមានន័យថា គេមិនអាចរក្សាភាពរឹងប៉ឹងរបស់តួលិង្គបានយូរ ដើម្បីរួមភេទបានដែលគេហៅថា ជាអាការៈស្លាប់អារម្មណ៍ភេទ(លិង្គងាប់)នោះឯង។

៤-ស្លាប់អារម្មណ៍ភេទដំណាក់កាលមធ្យម ឬទុតិយៈ

មានន័យថា គេអាចដំណើរការរួមភេទតទៅបានយ៉ាងហោចណាស់ក៏មួយដងដែរ តែមិនជួបជោគជ័យក្នុងឱកាសផេ្សងៗ ដែលមូលហេតុមកពីហត់នឿយខ្លាំង រឺខ្វល់ចិត្ដខ្លាំងរហូតដល់អវយវៈភេទមិនងើបរឹង។

ប្រសិនបើកើតអាការៈបែបនេះញឹកញាប់រហូតដល់២៥ភាគរយ ចាត់ទុកថាជា ការស្លាប់អារម្មណ៍ភេទដំណាក់កាលមធ្យមនេះហើយ។ ទោះបីជាយ៉ាងណាក៏មូលហេតុផ្លូវចិត្ដក៏មានចំណែកក្នុងបពា្ហានេះដូចគ្នាដែរ ដូចជាញៀនស្រា តឹងរឹង និងសាសនា រឺសេ្នហ៍រួមភេទ(ស្រឡាញ់ភេទដូចគ្នា)ជាដើម។

ស្រាមនុស្សទូទៅតែងយល់ថា ជាអ្នកជម្រុញអារម្មណ៍តែតាមពិតវាជាអ្នកទប់សង្កត់អារម្មណ៍ទៅវិញទេ បើផឹកច្រើនពេកក៏នឹងកាន់តែសង្កត់ខ្លាំងឡើង ហើយថាមពលភេទក៏ចុះខ្សោយ។ អ្នកតឹងរឹងក្នុងសាសនាខ្លះចាត់ទុកសិចជារឿងថោកទាប និងបាប ហើយយល់ថា សេចក្ដីសុខផ្លូវភេទជារឿងគួរឱ្យខ្ពើមរអើម។ នោះក៏ជាមួលហេតុមួយទៀតដែលធ្វើឱ្យស្លាប់អារម្មណ៍ភេទដូចគ្នាដែរ។ សម្រាប់ការបំបាត់អាការៈដូចខាងលើនេះ គឺផ្ដោតទៅលើការពេញចិត្ដរួមគ្នារបស់អ្នកទាំងគូ បន្ទាប់ពីអវយវៈភេទនឹងងើបរឹងជាអត្ដនោម័ត។

៥-ឈឺចាប់ពេលរួមភេទ

ជាអាការៈនៃការឈឺចាប់ពេលរួមភេទដែលអាចកើតឡើងបានទាំងបុរស និងស្ដ្រីដែលការព្យាបាលដោយពេទ្យទើបអាចជួយបាន។ សរុបមកសិចមិនសមតាមបំណង ឬបពា្ហាសិចរបស់បុរសមាន៥យ៉ាងសំខាន់ៗ គឺឆាប់បាញ់ទឹកកាម បាញ់ទឹកកាម មិនបានស្លាប់អារម្មណ៍ភេទដំណាក់កាលដំបូងស្លាប់អារម្មណ៍ភេទដំណាក់កាលមធ្យម និងឈឺចាប់ពេលរួមភេទដែលជាអាការៈដែលមិនទាន់ចាត់ទុកថាធ្ងន់ធ្ងរប៉ុន្មានទេ ហើយអ្នកជំនាញខាងផ្លូវភេទអាចជួយកែខៃបាន។

--------------------------------- 
source: kntnews 

Post a Comment

 
Top