
រាជធានីភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងនិវត្តន៍ពីចូលរួមកិច្ចប្រជុំកំពូលព្រះពុទ្ឋសាសនាលើកទី៦ នៅទីក្រុងតូក្យូ ព្រះរាជាណាចក្រជប៉ុន នាយប់ថ្ងៃទី០៩ ធ្នូ ២០១៤ ។
តាមគម្រោង អញ្ជើញទៅទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រកម្ពុជាដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញរួមមាន ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ , សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនំានិងសមាជិកសមាជិកព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រះរាជវង្សានុវង្ស តំណាងអង្គទូតប្រទេសជាមិត្តប្រចាំកម្ពុជា តំណាងកងកម្លំាងប្រដាប់អាវុធទំាង៣ប្រភេទ មន្រ្តីរាជការព្រះបរមរាជវំាង និងតំណាងអាជ្ញាធរដែនដីជាច្រើនរូបទៀត ៕
ប្រភពព័ត៌មាន៖ កោះសន្តិភាព
Post a Comment