ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ប្រពន្ធទី១របស់លោកឧកញ៉ា ថោង សារ៉ាត់ ដែលគេស្គាល់ថាមានឈ្មោះ ឌួង ថាវរី ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងប្អូនថ្លៃរបស់លោកឧកញ៉ា ថោង សារ៉ាត់ ចំនួន៣នាក់ផ្សេងទៀត កំពុងឋិតនៅក្រោមការស្វែងរកតាមប្រមាញ់ចាប់ខ្លួនពីសំណាក់សមត្ថកិច្ច ពាក់ព័ន្ធនឹងសកម្មភាពរៀបចំគម្រោងការបាញ់សម្លាប់លើលោកឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ ខណៈលោកឧកញ៉ា ថោង សារ៉ាត់ ដែលសមត្ថកិច្ចចោទប្រកាន់ថាជាមេខ្លោងឋិតនៅពីក្រោយខ្នងឃាតកកំពុងរត់គេចខ្លួនទៅស្រុកយួន និងឪពុកម្តាយរបស់លោកឧកញ៉ារូបនេះឈ្មោះ ថោង ចំរើន និងឈ្មោះ កែវ សារី ព្រមទាំងអង្គរក្សចំនួន៤នាក់ កំពុងជាប់ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ។
គួរបញ្ជាក់ជូនដែរថា មានមនុស្សចំនួន៨នាក់ហើយដែលត្រូវបានសមត្ថកិច្ច និងតុលាការសម្រេចធ្វើការដោះលែងឲ្យមានសេរីភាពវិញ ដោយសារការស៊ើបអង្កេតរកមិនឃើញមានការពាក់ព័ន្ធទៅនឹងសំណុំរឿងឃាតកម្មដ៏ក្តៅគគុកនេះ រួមមាន អង្គរក្សរបស់លោក ថោង សារ៉ាត់ ចំនួន៦នាក់ ដែលសមត្ថកិច្ចបានចាប់ឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការឆែកឆេរភូមិគ្រឹះ និងស្វែងរកចាប់ខ្លួនលោកឧកញ៉ា ថោង
សារ៉ាត់ កាលពីរាត្រីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ និងប្រពន្ធទី២របស់ឧកញ៉ា ថោង សារ៉ាត់ ឈ្មោះ ទាវ ធីតា ព្រមទាំងប្អូនប្រុសរបស់លោកឧកញ៉ា ថោង សារ៉ាត់ ម្នាក់ឈ្មោះ ថោង បូណា និងមានឈ្មោះដើមជាភាសាវៀតណាមថា "មិញ" ។
ក្នុងសំណុំរឿងឃាតកម្មដ៏ក្តៅគគុកនេះ លោកឧត្តមសេនីយ៍ ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានសមត្ថកិច្ចតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន និងអង្គរក្សចំនួន៤នាក់ ក្នុងនោះឈ្មោះ សៀង វាសនា និងឈ្មោះ មាស សម្បត្តិ ហៅទូច រងការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន រីឯឈ្មោះ កូយ ចាន់ថុល និងឈ្មោះ លី សៅ ហៅ វី ជាជនជាតិវៀតណាម រងការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ព្រមទាំងបុរសឈ្មោះ ថោង ចំរើន មានឈ្មោះជាភាសាវៀតណាមថា "មិន" ជាជំនាញការយោធាវៀតណាមប្រចាំកម្ពុជា និងស្ត្រីឈ្មោះ កែវ សារី មានឈ្មោះដើមជាភាសាវៀតណាមថា "ហាយ" ជានាយទាហាននៃកងយោធពលខេមរភូមិន្ទ និងទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាឪពុក-ម្តាយរបស់លោកឧកញ៉ា ថោង សារ៉ាត់ ត្រូវទទួលរងការចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ ។
ព័ត៌មានពីសមត្ថកិច្ចបានអះអាងឲ្យដឹងដែរថា ជនសង្ស័យឈ្មោះ ថោង សារ៉ាត់ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មដ៏រសើបនេះ អាចនឹងត្រូវសមត្ថកិច្ចស្វែងរកចាប់ខ្លួនបាននៅពេលខាងមុខឆាប់ៗ ដ្បិតសមត្ថកិច្ចបានដឹងពីទីតាំងនៃការលាក់ខ្លួនរបស់ជនសង្ស័យជាឧកញ៉ានេះរួចហើយ ប៉ុន្តែសមត្ថកិច្ចសូមលាក់ការណ៍សិន ដោយសារឋិតក្រោមដំណាក់កាលស៊ើបអង្កេតជាសម្ងាត់នៅឡើយ ៕
___________________ប្រភពមកពីៈ ដើមត្នោត

Post a Comment