ពេទ្យក្លែងក្លាយក្នុងរឿងផ្សព្វផ្សាយចម្លងជម្ងឺអេដស៍ ជាសញ្ញាមួយបង្ហាញអំពី ភាពទ្រុឌទ្រោមបាក់បែក នៃប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជា
ថ្មីៗនេះ មានរបាយការណ៍ ស្តីអំពីមនុស្សប្រុសម្នាក់ឈ្មោះ យ៉ែម ជ្រិន ដែលត្រូវបានគេចោទប្រកាន់ថា ជាគ្រូពេទ្យក្លែងក្លាយ ដែលបានផ្សព្វផ្សាយចម្លងមេរោគ HIV (ជម្ងឺអេដស៍) ទៅដល់អ្នកភូមិជាងមួយរយនាក់ នៅក្នុងឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង។ សោកនាដកម្មនេះអាចយល់បានយ៉ាងងាយ បន្ទាប់ពីពេទ្យក្លែងក្លាយនេះបានសារភាពថា ខ្លួនបានប្រើម្ជុល និងស៊ីរាំងតែមួយដដែល ទៅលើអ្នកជម្ងឺជាច្រើនរាប់មិនអស់ (សូមអានអត្ថបទមានចំណងជើង “ពេទ្យគ្មានអាជ្ញាប័ណ្ណ ត្រូវបានគេចោទប្រកាន់ពីបទសម្លាប់មនុស្ស ក្នុងរឿងផ្សព្វផ្សាចម្លងយមេរោគ HIV” ចុះផ្សាយក្នុងកាសែត ខេមបូឌា ដេលី ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៤)។
បន្ទាប់ពីសោកនាដកម្មនេះ ត្រូវបានគេរកឃើញដោយចៃដន្យមក មានសំណួរមួយចំនួនគួរឲ្យ ព្រួយបារម្ភ ក្រៃលែង ដែលយើងត្រូវចោទសួរ : “តើអាចមានករណីច្រើនទៀត ដូចករណីឃុំរការនេះ ឬទេ?” ហើយ “តើអាចមានពេទ្យក្លែងក្លាយច្រើនទៀត ដូចឈ្មោះ យ៉ែម ជ្រិន នេះ ឬទេ ដែលកំពុងតែព្យាបាលអ្នកជម្ងឺដោយគ្មានជំនាញពិតប្រាកដ ហើយធ្វើឲ្យគេស្លាប់ជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជា?”
បើយើងទម្លាក់កំហុសទៅលើតែបុគ្គលម្នាក់ ឈ្មោះ យ៉ែម ជ្រិន នេះ ដែលគេទើបតែវែកមុខនោះ យើងច្បាស់ជាមិនទទួលស្គាល់ទំហំពិតប្រាកដនៃបញ្ហា ដែលប្រទេសយើងកំពុងប្រឈមមុខ ហើយយើងក៏មិនអាចដោះស្រាយបញ្ហាទាំងនោះបានឡើយ ពីព្រោះជាបញ្ហាដែលឆ្លុះបញ្ចាំងពីភាពទ្រុឌទ្រោមបាក់បែក នៃប្រព័ន្ធអប់រំ ប្រព័ន្ធសង្គមកិច្ច និងប្រព័ន្ធសុខាភិបាល នៅប្រទេសកម្ពុជាសព្វថ្ងៃ។
យើងត្រូវយល់ថា ពេទ្យក្លែងក្លាយឈ្មោះ យ៉ែម ជ្រិន នេះ គ្រាន់តែជាករណីមួយក្នុងចំណោមករណីមានចំនួនច្រើនរាប់មិនអស់ ដែលកំពុងតែធ្វើឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់រាប់មិនអស់ដែរ នៅទូទាំងប្រទេសកម្ពុជា។ ស្ថានការណ៍បែបនេះ បង្ហាញឲ្យឃើញថា នៅប្រទេសយើងសព្វថ្ងៃ គ្មាននីតិរដ្ឋទេ ហើយក៏គ្មានរដ្ឋអំណាចណាការពារផលប្រយោជន៍សាធារណៈឡើយ។ ដើម្បីស្តាស្ថានការណ៍ កុំឲ្យចេះតែដុនដាបទៅៗ ត្រូវតែមានការអនុវត្តន៍ជាក់ស្តែងនូវកំណែទម្រង់ពិតប្រាកដ តាមបែបបទប្រជាធិបតេយ្យ ដើម្បីរៀបចំឡើងវិញជាបន្ទាន់នូវស្ថាប័ន និងក្រសួងទាំងអស់ ដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅរបស់ប្រជារាស្រ្ត ហើយកំណែទម្រង់ជាចាំបាច់ទាំងនោះ តម្រូវឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន និងគ្រប់និន្នាការ។

សម រង្ស៊ី
ប្រធានគណបក្សសង្រ្គោះជាតិ
ប្រធានគណបក្សសង្រ្គោះជាតិ
ព័ត៌មានជាចំណេះដឹង ចំណេះដឹងជាអំណាច អំណាចគឺដើម្បីជួយរាស្រ្ត
Information is knowledge. Knowledge is power. Power is meant to help the people.
Post a Comment