ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានផ្សព្វផ្សាយការអង្កេតជាសកល ស្ដីពីការយល់ដឹង និងឥរិយាបថប្រព្រឹត្ដទាក់ទងផ្នែកសុខភាពរបស់យុវ សិស្ស តាមសាលា រៀននៅកម្ពុជាឆ្នាំ២០១៣ បង្ហាញថា ក្រុមយុវសិស្សអាយុ១៣ ដល់១៧ឆ្នាំ ចំនួន ១២ភាគរយ បានប្រព្រឹត្ដការរួមភេទ ខណៈពេលដែលពួកគេកំពុងសិក្សា។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយការអង្កេតជាសកល ស្ដីពីការយល់ដឹង និងឥរិយាបថប្រព្រឹត្ដទាក់ទងផ្នែកសុខភាពរបស់យុវសិស្ស តាមសាលា រៀននៅកម្ពុជាឆ្នាំ២០១៣ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ លោកស្រី វេជ្ជបណ្ឌិត ប្រាក់ ពិសិដ្ឋរង្សី ប្រធាននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល នឹងប្រកាសឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឥរិយាបថរបស់យុវជននាពេលបច្ចុប្បន្ន ដែលកំពុងតែបានធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងការរីករាលដាលជំងឺឆ្លង។
លោកស្រី បានបញ្ជាក់ថា ការអង្កេតនេះធ្វើឡើងចាប់តាំងពីខែមីនា ឆ្នាំ២០១៣ ដោយក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីប្រមូលទិន្នន័យលើឥរិយាបថ នៃការប្រព្រឹត្ដទាក់ទងនឹងសុខភាព ក្នុងចំណោមយុវសិស្សនៅតាមសាលារៀនចំនួន៥០ នៅទូទាំងប្រទេស លើមនុស្សជិត ៤.០០០នាក់ និងបានរកឃើញថា សិស្សចាប់ពីអាយុ១៣ ដល់១៧ឆ្នាំ បានប្រព្រឹត្ដការរួមភេទ ។
លោកស្រីវេជ្ជបណ្ឌិតលើកឡើងថា បញ្ហានេះគឺជាការព្រួយបារម្ភយ៉ាងខ្លាំងដែលបច្ចុប្បន្ន យុវវ័យ និងយុវសិស្ស ក្នុងប្រទេសកម្ពុជាបានជួបបញ្ហាប្រឈម និងប៉ះពាល់ដល់សុខភាព ដោយសារតែបច្ចេកទេសជឿនលឿននៃវិទ្យាសាស្រ្ដ និងការរីកចម្រើននៃផលិតផលគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈគ្រប់ប្រភេទរួមទាំងគ្រឿងស្រវឹងផង ដែលបាននាំឱ្យយុវវ័យទាំងពីរភេទប្រព្រឹត្ដនូវ ឥរិយាបថខុសឆ្គង បង្កនូវផលប៉ះពាល់ដល់សង្គម ពិសេសការរួមភេទក្នុងវ័យកំពុងសិក្សា។ លោកស្រីវេជ្ជបណ្ឌិត បានពន្យល់ថា ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងជំងឺអេដស៍ និងជំងឺផ្សេងៗនោះ យុវវ័យទាំងអស់ត្រូវចេះការពារខ្លួន និងត្រូវប្រើស្រោមអនាម័យប្រកបដោយសុវត្ថិភាពពេលរួមភេទ ហើយត្រូវមានដៃគូតែមួយ។
លោកស្រី Momoe Takeuchi តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានលើកឡើងថា តាមរយៈលទ្ធផលនៃការអង្កេតលើសុខ ភាពរបស់សិស្សានុសិស្សនៅតាមសាលារៀននេះ បានផ្ដល់ព័ត៌មានដ៏មានសារៈសំខាន់សម្រាប់អ្នកធ្វើការសម្រេចចិត្ដ ផ្នែករៀបចំគោលនយោបាយ អ្នកជំនាញសុខភាពសាធារណៈ និងសាលារៀន ដើម្បីកំណត់កត្ដាអាទិភាព និងបានជួយដល់ភាគីពាក់ព័ន្ធក្នុងការយល់ដឹងថា តើគោលនយោបាយសុខភាព និងកម្មវិធីសិក្សាបាននិងកំពុងផ្ដោតយកចិត្ដទុកដាក់ និងអនុវត្ដន៍ស្របទៅតាមលក្ខណៈវិទ្យាសាស្រ្ដ ឬបច្ចេកទេសដែរឬទេ។
លទ្ធផលនៃការអង្កេតនេះបានបង្ហាញថា ក្នុងចំណោមមនុស្សជិត ៤.០០០នាក់មាន១១,៩ភាគរយជាយុវសិស្សដែលកំពុងសិក្សា បានប្រព្រឹត្ដការរួមភេទ ក្នុងនោះបុរសមានចំនួន១៤,៣ភាគរយ ស្រ្ដី ៩,៤ភាគរយ និងមាន១៦ភាគរយរួមភេទដោយមិនបានប្រើស្រោមអនាម័យ៕

ប្រភព: news.neavea

Post a Comment